លោកចូ បៃដិន អនុញ្ញាតឲ្យប្រើអាវុធអាមេរិកវាយចូលដីរុស្ស៊ី ត្រង់ចំណុចយុទ្ធសាស្ត្រ

ដោយ៖ ឈាង បុប្ផា
ការវាយលុកចូលកាន់តែ​ជ្រៅ​របស់​កងទ័ពរុស្ស៊ី និង​ការវាយប្រហារ​មីស៊ីល​រុស្ស៊ី សឹងមិនលោះថ្ងៃទៅលើ​ខាគីវ ទីក្រុងធំទី២​របស់​អ៊ុយក្រែន​ ជា​ហេតុផល​សំខាន់​មួយដែលធ្វើ​ឲ្យ​ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ផ្លាស់ប្តូរជំហររបស់ខ្លួន។ ធ្លាប់​ប្រឆាំង​ដាច់ខាត មិន​ឲ្យ​អ៊ុយក្រែន​ប្រើប្រាស់​គ្រឿងសព្វាវុធអាមេរិកបាញ់ចូល​ក្នុង​ទឹកដី​រុស្ស៊ី ដើម្បីជៀសវាង​កុំឲ្យ​សង្រ្គាមអ៊ុយក្រែនផ្ទុះបាចសាច រាលដាលទៅជា​សង្រ្គាមលោកខាងលិចជាមួយ​រុស្ស៊ី លោក​ចូ បៃដិន នៅទីបំផុត​ ​​បាន​សម្រេច​បើកភ្លើង​ខៀវ អនុញ្ញាតឲ្យ​អ៊ុយក្រែនប្រើអាវុធអាមេរិក​វាយប្រហារ​ចូលទឹកដីរុស្ស៊ី។

 

Comments