ក្នុងលិខិតដែលទើបបង្ហាញជាសាធារណៈ រដ្ឋមន្ត្រីការពារជាតិអាមេរិក ត្រៀមពង្រឹងវិស័យការពារជាតិជាមួយកម្ពុជា

ដោយ៖ សាំ ឧត្តម
ក្នុងលិខិតដែលទើបបង្ហាញជាសាធារណៈនៅថ្ងៃទី២៧ ខែមិថុនានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ឡយ អូស្ទីនសម្តែងការអរគុណចំពោះប្រធានព្រឹទ្ធសភាកម្ពុជាលោកហ៊ុន សែនដែលបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចលើកទី២ របស់លោកនៅកម្ពុជា។ តាមលោកឡយ អូស្ទីន អាមេរិកនឹងបន្តកិច្ចពិភាក្សាក្នុងការស្វែងរកវិធីសាស្ត្រដែលល្អដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរកម្ពុជា អាមេរិក ពិសេសពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិឱ្យកាន់តែល្អប្រសើរ។

 

Comments