រុស្ស៊ី និងកូរ៉េខាងជើងបានចុះកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រ ជួយគ្នាពេលមានការឈ្លានពាន

ដោយ៖ អៀង សុខម៉ិញ
ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លាដេមៀ ពូទីន និង​​​សមភាគី​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ជួប​ពិភាក្សា​គ្នា​មួយ​ទល់​មួយ រយៈ​ពេល​ប្រមាណ​ពីរ​ម៉ោង ​នៅទីក្រុង​ព្យុងយ៉ាង។ បុរស​ខ្លាំង​ទាំងពីរ បាន​ផ្តោះ​ប្តូរវត្ថុ​អនុស្សាវរីយ៍​ជូន​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ជំនួប​កំពូល​ទ្វេ​ភាគី​ដ៏​ល្អូក​ល្អើន លោក​គីមជុងអ៊ុន បាន​ប្រកាស​បើក​ទំព័រ​សករាជ​ថ្មី​​នៃ​ទំនាក់ទំនង​រុស្ស៊ី-កូរ៉េខាង​ជើងដ៏​រុងរឿង និង​ធានា​នៅ​ចំពោះ​មុខ​​ភ្ញៀវ​ពិសេសដែល​ជាមហា​​មិត្ត​ដ៏​ល្អបំផុត​​​ថាព្យុងយ៉ាង​​ពេញ​ចិត្ត​នឹងបេសកកម្ម​ព្រមទាំង​​តួនាទី​របស់​រុស្ស៊ី​ក្នុង​​រក្សា​ស្ថិរភាព​និង​លំនឹង​នៅ​លើ​ពិភពលោក។

 

Comments