កងទ័ពអ៊ីស្រាអែលបានចូលរំដោះចំណាប់ខ្មាំងនៅភាគកណ្តាលតំបន់ហ្កាហ្សា ពីដៃក្រុមហាម៉ាស

ដោយ៖ ម៉ម ពិសី
កងទ័ពអ៊ីស្រាអែលបាន​ឲ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី​៨មិថុនា ប្រតិបត្តិការពិសេសមួយ នៅតំបន់Nousseïrat ភាគកណ្តាលហ្កាហ្សា បានអនុញ្ញាតឲ្យ​គេរំដោះបាន​ចំណាប់ខ្មាំង​ចំនួន​៤នាក់ ពីដៃក្រុមហាម៉ាស។ ចំណាប់ខ្មាំងទាំង​៤នាក់ គឺ​មាន Noa Argamani អាយុ២៦ឆ្នាំ Almog Meir Janអាយុ​២២ឆ្នាំ Andrey Kozlov អាយុ២៧ឆ្នាំ និង​ Shlomi Ziv អាយុ​៤១ឆ្នាំ​។ អ្នកទាំង​៤នាក់នេះ គឺសុទ្ធតែត្រូវបាន​ក្រុមហាម៉ាសចាប់យកទៅ ក្នុងពេល​ដែលពួកគេ​កំពុង​ស្ថិតនៅក្នុង​កម្មវិធីប្រគុំតន្ត្រី​ Electro Nova នៅថ្ងៃទី​៧​តុលា។

 

Comments