មាន​ស្លាប់​២២​នាក់ក្នុង​គ្រោះ​អគ្គិភ័យ​ផ្ទុះ​រោង​ចក្រ​ផលិត​ថ្ម​លីចូលក្បែរ​ក្រុង​សេអ៊ូលកូរ៉េខាង​ត្បូង

ដោយ៖ អៀង សុខម៉ិញ
នៅពេល​ឮ​ស្នូរ​ផ្ទុះ ​ហើយ​​អគ្គិភ័យ​ចាប់​ឆាប​ឆេះ​ឡើង មាន​បុគ្គលិកកម្មករ​ប្រមាណ​ជាង​មួយ​នាក់​កំពុង​ធ្វើ​ការ​នៅក្នុង​រោង​ចក្រ​ផលិតថ្មឬ​​អាគុយលីចូម។ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ក្រុង​សេអ៊ូល រោង​ចក្រផលិត​ថ្ម​លី​ចូម​​របស់​ក្រុមហ៊ុន​កូរ៉េខាង​ត្បូង Aricell ​បាន​ផ្ទុះ​ឆេះ​ឡើង​នៅ​ជា​ន់​ទីពីរ ត្រង់​កន្លែង​ត្រួតពិនិត្យ​និង​ខ្ចប់​ថ្មលីចូម។ ជា​សរុប​រោងចក្រ​មាន​ស្តុក​ថ្ម​លីចូម ដ៏​មហាងាយ​ឆេះ​ ចំនួន​ប្រមាណ​៣៥០០០​គ្រាប់។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ទៅ​កាន់​អ្នក​សារព័ត៌មាន។

 

Comments