លោកហ្សេឡេនស្គីទៅដល់សិង្ហបុរីទាំងមិនបានព្រៀងទុក និងចោទថាចិនរារាំងប្រទេសដទៃចូលរួមវេទិកាសន្តិភាពនៅស្វីស

ដោយ៖ ហេង ឧត្តម
នៅថ្ងៃអាទិត្យ ទី​២ មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ប្រកាស​ថា «យើង​មាន​សេចក្តី​សោកស្តាយ ​ដែល​ថ្នាក់ដឹកនាំធំៗមួយចំនួន​​របស់​ពិភពលោក​ នៅ​ពុំ​ទាន់​បាន​បញ្ជាក់​ពីវត្តមាន​របស់ខ្លួន​ ក្នុងការ​ចូល​រួម​វេទិកា​សន្តិភាព​»។ វេទិកា​សន្តិភាព​ ដែលនឹង​ត្រូវ​រៀបចំ​នៅ​ប្រទេស​ស្វីស​ ក្នុងការ​មិថុនា​នេះ ហើយរហូត​មកដល់ទល់​នឹង​ពេល​នេះ​ មានបណ្តាប្រទេស​និង​អង្គការអន្តរជាតិ ជាង១០០ បាន​​សន្យាថា​ទៅ​ចូលរួម ​។​

 

Comments