រុស្ស៊ីសម្រុកវាយប្រហារតាមគ្រប់មធ្យោបាយ កម្ទេច​រចនាសម្ព័ន្ធថាមពល​អ៊ុយក្រែនយ៉ាងច្រើន

ដោយ៖ ហេង ឧត្តម
ក្នុងរយៈ​ពេល​ ៣ ខែ​ចុងក្រោយ កងទ័ព​រុស្ស៊ី​ធ្វើ​យុទ្ធនាការ​វាយ​សម្រុក​ តាម​ផ្លូវ​គោក​ ផ្លូវ​អាកាស និង​ផ្លូវ​ទឹក ថែមទៀត សំដៅ​កម្ទេច​​មណ្ឌលមណ្ឌល​ថាមពល និង​កន្លែង​ផ្ទុក​ចរន្ត​អគ្គិសនី​របស់​អ៊ុយក្រែន។ ថ្ងៃសៅរ៍ ទី​២២មិថុនា ជា​លើកទី ​៨ ហើយ ដែលទ័ព​​រុស្ស៊ី​វាយប្រហារ​កម្ទេចទ្រង់ទ្រាយធំ​ សំដៅលើ ​​​​មណ្ឌលមណ្ឌល​ថាមពលអគ្គិសនី​ របស់​អ៊ុយក្រែន។ ក្រសួង​ថាមពលអ៊ុយក្រែន បញ្ជាក់ថា ការ​វាយប្រហារ​ពីសំណាក់​ទ័ព​រុស្ស៊ី​ នៅ​យប់​ថ្ងៃ​សៅរ៍ បាន​បំផ្លាញនិង​បង្កការ​ខូច​ខាត​ជាច្រើន ដល់​រចនាសម្ព័ន្ធ​ថាមពល នៅ​តំបន់​ហ្សាប៉ូរីចា ខាង​ត្បូង​អ៊ុយក្រែន​ និង​នៅ​តំបន់ លវីវ ខាង​លិច​​អ៊ុយក្រែន។

 

Comments