អាមេរិក បារាំងបានបង្ហាញជំហររួមលើបញ្ហាអន្តរជាតិជាច្រើន តែក៏មិនត្រូវគ្នាលើបញ្ហាសេដ្ឋកិច្ចខ្លះ

ដោយ៖ ហេង ឧត្តម
នៅ​វិ​មាន​ប្រធានាធិបតីបារាំងអេលីហ្សេ ថ្នាក់ដឹកនាំអាមេរិក​និង​បារាំង​ បាន​សម្តែង​ភាព​ស្និទ្ធ​ស្នាល​​រវា​ង​ប្រទេស​ទាំង​ទ្វេ។ ប្រធានាធិបតី​លោក ចូ បៃដិន មាន​ប្រសាសន៍ថា បារាំង​ជា​សម្ព័ន្ធមិត្ត​ទី១​របស់សហរដ្ឋ​​អាមេរិក។ ​អាមេរិកនិងបារាំង​ សហ​ការ​រួមគ្នា​ នៅ​ថ្ងៃនេះ និង​នៅអនាគត​​ជានិរន្តន៍។ ស្រដៀងគ្នាដែរ ប្រធានាធិបតី​បារាំង​ លោក អេម៉ានុយអែល ម៉ាក្រុង ក៏​បញ្ជាក់ថា​ យើងជា​សម្ព័ន្ធមិត្តហើយ​និងនៅតែជា​សម្ព័ន្ធមិត្ត​រៀងរហូត​តទៅ។

 

Comments