វៀតណាមកំពុងស្គាល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ដល់ប្រមាណ ៦,៤% នៅ​​ឆមាសទី១

ដោយ៖ ហេង ឧត្តម
រដ្ឋអំណា​ចវៀតណាម បាន​ព្យាករវឌ្ឍនភាព​សេដ្ឋកិច្ច​របស់ខ្លួន ប្រមាណ ៥,០៥% សម្រាប់​ឆ្នាំទៅមិញ ហើយ​នៅឆ្នាំ​២០២៤នេះ នឹង​កើនឡើង​ ចន្លោះពី ៦ ទៅ​៦,៥%។ ទិន្នន័យ​នេះ ត្រូវម៉ាច់ស្រដៀងគ្នា​​នឹង​របាយការណ៍​ស្ថិតិ​របស់​​អង្គការជំនាញ​ហិរញ្ញវត្ថុ គឺ ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ​FMI ដែល​បញ្ជាក់ថា ឆ្នាំនេះ ​៦ខែ​ដំបូង កំណើនផលិតផល​ក្នុង​ស្រុក​វៀតណាម សរុប រីកចម្រើន​ ប្រមាណ​ជា ៦,៤% ​។

 

Comments