លោកចូ បៃឌិនបានចុះហត្ថលេខា អនុញ្ញាតឲ្យបិតព្រំដែន ជាមួយប្រទេសម៉ិកស៊ិកជាបណ្តោះអាសន្ន

ដោយ៖ ម៉ម ពិសី
គួរកត់សំគាល់ថា នេះគឺជាវិធានការ​ដ៏តឹងតែងបំផុត​ ក្នុងវិស័យ​គ្រប់គ្រងអន្តោប្រវេសន៍​ខុសច្បាប់ ដែល​ប្រធានាធិបតី​បក្សប្រជាធិបតេយ្យ​ មុនៗមិនធ្លាប់​អនុវត្តទេ​។ យ៉ាងណាក៏ដោយ សេតវិមាន​បានឲ្យដឹងថា វិធានការបិទព្រំដែន លែងអនុញ្ញាតិ​ឲ្យ​​ជនអន្តោប្រវេសន៍ខុសច្បាប់ ដាក់ពាក្យសុំសិទ្ធិជ្រកកោននេះ គឺជាវិធានការបណ្តោះអាសន្នទេ។ ព្រំដែននឹងបើកឡើងវិញ ហើយ​ពួកគេនឹង​អាចដាក់ពាក្យសុំសិទ្ធិជ្រកកោនបាន នៅពេល​ណាចំនួនអន្តោប្រវេសន៍ខុសច្បាប់ ធ្លាក់មកនៅក្រោម​១៥០០នាក់ក្នុងមួយថ្ងៃ​។

 

Comments