ជំនួបកំពូលសន្តិភាពអ៊ុយក្រែន បានបញ្ចប់ដោយប្រកាសគាំទ្របូរណភាពអ៊ុយក្រែន និងហៅរុស្ស៊ីចូលចរចា

ដោយ៖ អៀង សុខម៉ិញ
ជំនួបកំពូល​ពិភពលោក​ដើម្បី​សន្តិភាព​អ៊ុយក្រែន ដែល​ប្រព្រឹត្ត​ទៅ​ជា​លើក​ទីមួយ នៅ​ប្រទេស​ស្វ៊ីស បាន​បិទ​បញ្ចប់​ទៅ​ដោយ​អំពាវនាវ​ឱ្យ​គ្រប់​ភាគីពាក់​ព័ន្ធ​​ចូល​តុ​ចរចា​ បញ្ចប់​ជម្លោះ​និង​ការ​ស្អប់​ខ្ពើម​គ្នា។ ​​សេចក្តី​ថ្លែងការណ៍​ចុងក្រោយ ​​ក៏បាន​បញ្ជាក់​ជា​ថ្មី​អំពី​​គោលការណ៍​គោរពឯករាជ្យ ​បូរណភាព ​និង​អធិបតេយ្យភាពនៃ​គ្រប់​រដ្ឋ​ទាំង​អស់​ រាប់​ទាំង​អ៊ុយក្រែន​ផង។ តែ​ជំនួប​កំពូល បាន​បរិហារ​ការ​ប្រើ​អាវុធ​ដែល​គំរាមដល់​​សន្តិសុខ​ស្បៀង​អាហារ​ និង​បាន​ទទូច​ឱ្យ​បញ្ជូន​កុមារ​អ៊ុយក្រែន​ដែល​រុស្ស៊ី​នាំ​ទៅ អាច​​ត្រលប់​មក​ស្រុក​កំណើត​វិញ។

 

Comments