ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
យោងតាមសាររបស់ក្រសួងសន្តិសុខរដ្ឋចិននៅក្នុងបណ្តាញសង្គម WeChat ប្តីប្រពន្ធជនជាតិចិនទាំង ២នាក់ដែលក្រសួងស៊ើបការណ៍សម្ងាត់អង់គ្លេស MI6 ជ្រើសយកឲ្យធ្វើការ គឺជាមន្រ្តីរដ្ឋការចិនដែលប្តីមានត្រកូល វ៉ាង (Wang) និងប្រពន្ធមានត្រកូល ចូវ (Zhou)។ ក្រសួងសន្តិសុខរដ្ឋចិនបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធចិនទាំង ២នាក់បានទៅបន្តការសិក្សានៅក្នុងប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១៥ តាមរយៈកម្មវិធីផ្លាស់ប្តូរការសិក្សាគ្នាទៅវិញ ទៅមករវាងប្រទេសចិន និងប្រទេសអង់គ្លេស។
Comments
Post a Comment