ចិនបានដាក់លក្ខខណ្ឌកេងចំណេញខ្លាំងបំផុត ពីគម្រោងបំពង់បង្ហូរឧស្ម័ន​ “Power of Siberia 2” របស់រុស្ស៊ី

ដោយ៖ ហេង ឧត្តម
ក្រុម​ហ៊ុនGazprom ដែលជាក្រុមហ៊ុនឧស្ម័នជាតិរបស់រុស្ស៊ី មានគម្រោងជាមួយចិន សាងសង់​បណ្តាញបំពង់បង្ហូរឧស្ម័ន ឈ្មោះថា Power of Siberia 2 តភ្ជាប់ពី​តំបន់ស៊ីបេរី ឆ្ពោះទៅខេត្ត​ស៊ីនជាំង​​។ Power of Siberia 2 មានប្រវែងសរុប៦០០០គីឡូម៉ែត្រ ពោលគឺ​វែងលើស​​បណ្តាញ​បំពង់ Power of Siberia 1 ដែលសាងសង់រួចកាលពី​​៥ឆ្នាំមុន ដល់ទៅ​៣ដង។​ នៅពេលសាងសង់រួច បំពង់បង្ហូរឧស្ម័ន​ Power of Siberia 2 នឹងមានសមត្ថភាព​​នាំឧស្ម័ន​លក់ទៅ​ឲ្យ​ចិន ក្នុងទំហំ៥ម៉ឺនលានម៉ែត្រគូបក្នុងមួយឆ្នាំ។

 

Comments