ចិន និងបារាំងបានសហការគ្នាបង្ហោះផ្កាយរណប សំរាប់សិក្សារលកពន្លឺ Sursauts Gamma ក្នុងចក្រវាឡ

ដោយ៖ ម៉ម ពិសី
រសៀលម៉ោង​៣ ម៉ោងក្នុងប្រទេសចិន យានឆាងអឺ បានហោះនាំឡើងទៅលើខ្សែ​គន្លងគ្រហបថ (Orbite) នៃផែនដី នូវ​ផ្កាយ​រណបថ្មីមួយ។ មានទំងន់​​៩៣០គីឡូក្រាម ផ្កាយរណបថ្មីនេះ គឺ​​ជាសមិទ្ធិផល​សហការគ្នា រវាង​ទីភ្នាក់ងារអវកាសបារាំង និង​ទីភ្នាក់ងារអវកាសចិន​។ បេសកកម្ម​នេះ មានឈ្មោះជាអក្សរកាត់​ថា SVOM (Space-based milti-band astronomical Variable Objects Monitor) ដែលនឹងទៅ​ចាំចាប់​រលកពន្លឺ​ក្នុងចក្រវាឡ ដែលភាសាបច្ចេកទេសហៅថា “Sursauts Gamma”។

 

Comments