លោកម៉ាក្រុងត្រូវចំណេះជិះកឯង ដោយបក្សស្តាំ​និយម​ជ្រុល​ឈ្នះ​​នាំមុខក្នុងការបោះ​ឆ្នោតសភាជុំទី១

ដោយ៖ ម៉ម ពិសី
តើសភា​និងរដ្ឋាភិបាលថ្មីរបស់បារាំង នឹងធ្លាក់ទៅក្នុងដៃរបស់​បក្សស្តាំនិយមជ្រុលឬយ៉ាងណា? លទ្ធភាពនេះ ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ តាមរយៈលទ្ធផល​បោះឆ្នោតសភានៅជុំទី១​ កាលពីថ្ងៃអាទិត្យ​ទី​៣០​មិថុនា។ លោកស្រីម៉ារីន ឡឺប៉ែន បាន​ឡើងថ្លែងសារភ្លាម ដើម្បីអបអរសាទរជ័យជំនះរបស់​បក្សស្តាំនិយមជ្រុលរបស់​លោក​ស្រី។ ផ្អែកតាមលទ្ធផល​បឋម​ គឺ​​បក្សស្តាំនិយមជ្រុល Rassemblement National ក្រុមសម្ព័ន្ធមិត្ត​ បានទទួលសន្លឹកឆ្នោតនាំមុខគេ ​ប្រមាណ​ ៣៣,១៥% ដែលក្នុងនោះ បេក្ខជន​​​៣៩នាក់បានជាប់ជាតំណាងរាស្ត្រជាផ្លូវការ តាំងតែពីជុំទី១ បន្ទាប់ពីឈ្នះដាច់បាន​លើស​៥០%។

 

Comments