អ៊ុយក្រែនទទួលបានជំនួយយោធាយ៉ាងច្រើន រួមទាំងយន្តហោះចម្បាំង និងស្ថិតលើ​ផ្លូវឆ្ពោះក្លាយជាសមាជិកអូតង់

ដោយ៖ ម៉ម ពិសី
ថ្លែងនៅក្នុង​ជំនួប​កំពូល​អូតង់ នៅវ៉ាស៊ីនតោន ថ្ងៃពុធ​ទី​១០កក្កដា លោក​ចូ បៃដិនបាន​លើកឡើងបែបប្រៀបធៀបថា នៅ​ពេលអ្នកជិតខាងយើងត្រូវការ​ជំនួយ យើងត្រូវតែជួយ​ ហើយ​នៅពេល​មានមនុស្ស​ចង្រៃ​អន្ធពាល​ម្នាក់ មកបង្កបញ្ហា ​រំខានសេចក្តីសុខសាន្ត​ក្នុងតំបន់ដែលយើងរស់នៅ គឺយើងត្រូវតែ​អន្តរាគមន៍​។ ក្នុងន័យនេះ លោកចូ បៃដិន​បាន​អះអាងសារជាថ្មីថា អូតង់នឹងជួយអ៊ុយក្រែន ដែលកំពុងតែត្រូវបានរុស្ស៊ីយាយីឈ្លានពាន​។

 

Comments