មានសាក្សីជាច្រើននាក់អះអាងថាបាន​ឃើញ​ជនដៃដល់ និងជូនដំណឹងទៅ​កាន់សមត្ថកិច្ចសន្តិសុខមុនពេលបាញ់ប្រហារ

ដោយ៖ ម៉ម ពិសី
វេលាម៉ោងប្រមាណ ៦និង៨នាទី​ល្ងាចថ្ងៃសៅរ៍ទី​១៣កក្កដា ក្នុងពេលដែលលោកដូណាល់ ត្រាំ ​កំពុងថ្លែងសុន្ទរកថា​ឃោសនាបោះឆ្នោត នៅចំពោះមុខ​អ្នកគាំទ្ររាប់ពាន់នាក់ ក្នុងទីក្រុងButler រដ្ឋភែនស៊ីលវ៉ានី ស្រាប់តែ​សំឡេងគ្រាប់ភ្លើងបាន​បន្លឺឡើង ចំនួន​៤គ្រាប់​បន្តបន្ទាប់គ្នា​។ រំពេចនោះ លោកដូណាល់ ត្រាំ បាន​យកដៃខ្ទប់ត្រចៀក ខាងស្តាំ ហើយ​បាន​ឱនចុះភ្លាម ពួននៅពីក្រោយ​តុមីក្រូ មុនគេឮសំឡេង​គ្រាប់កាំភ្លើង​​​២​​គ្រាប់បន្ថែម​ទៀត។

 

Comments