អ៊ីស្រាអែលថាក្រុមហេសបូឡាលីបង់ បានដើរហួសបន្ទាត់ក្រហម ដោយបាន​បាញ់រ៉ូកែតសម្លាប់ប្រជាជនអ៊ីស្រាអែល

ដោយ៖ ម៉ម ពិសី
ក្រសួងការពារជាតិអ៊ីស្រាអែលបាន​ឲ្យដឹងថា កាលពីល្ងាចថ្ងៃសៅរ៍ទី​២៧​កក្កដាគ្រាប់រ៉ូកែតមួយគ្រាប់ត្រូវបានក្រុម​ហេសបូឡាលីបង់ បាញ់ចេញពីភាគខាងត្បូងលីបង់ ធ្លាក់​ចំ​ទីលាន​ទាត់​បាល់​មួយកន្លែង នៅតំបន់ខ្ពស់​រាប​ហ្កូឡាន​របស់អ៊ីស្រាអែល​​។ យ៉ាងហោចណាស់​មានមនុស្ស​១២នាក់ស្លាប់ ក្នុងនោះភាគច្រើនសុទ្ធសឹងជាក្មេងៗអាយុចន្លោះពី​១០ទៅ​១៦ឆ្នាំដែលកំពុងលេងបាល់នៅទីលាននោះ​ និង​មានអ្នករបួស​ជាង​៣០នាក់ទៀត​។

 

Comments