រដ្ឋាភិបាល​ថៃ​​ចែក​លុយ​ដល់​ប្រជាជន​ ​តបតាម​​ពាក្យ​សន្យានុងឱកាសយុទ្ធនាការ​​បោះឆ្នោត

ដោយ៖ ហេង ឧត្តម
ដើម្បី​ជំរុញ​លទ្ធភាព​ចាយវាយ​របស់​ពលរដ្ឋ​និង​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ រដ្ឋាភិបាល​ថៃ​ បាន​បង្ហាញ​ផែន​ការ​ចែក​ថវិកា ដល់​ពលរដ្ឋ ក្នុង​ម្នាក់ៗ ចំនួន​ ១ ម៉ឺន​បាត ស្មើជាង ២៧៧ ដុល្លារ ឬ​ប្រមាណជាង​ ១ លាន​រៀល។ ​ក្នុង​ចំណោម​ប្រជារាស្ត្រថៃ​ ជាង​៧០លាននាក់, អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ចុល្លព័ន្ធ អមរវិវឌ្ឍន៍ (អានថា ជុឡៈផាន់ អៈម៉ន-វិវ៉ាត់) មានប្រសាសន៍ ថា យ៉ាងហោច​ ប្រជាជន​​ ៥០លាននាក់ នឹង​បាន​ទទួល​ផល​ពីគម្រោង​ជំនួយ​លុយ​រដ្ឋ​។

 

Comments