ទំនប់ទឹកមួយក្នុងខេត្តហ៊ូណាន ប្រទេសចិនបានបាក់​មួយផ្នែកដោយសារតែកម្លាំងទឹកជនជោរខ្លាំង

ដោយ៖ ម៉ម ពិសី
ទំនប់ទឹកមួយ​ប្រវែង ២២៦ម៉ែត្រ បានបាក់​មួយផ្នែក​ បណ្តាលឲ្យទឹកបឹង Dongting ក្នុងខេត្តហ៊ូណានធ្លាយ​ហូរច្រាល​ កើតជាទឹកជំនន់​ នៅថ្ងៃទី​៦កក្កដា។ យោងតាមបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មានចិន គិតត្រឹមពេលនេះ ពុំមាន​មនុស្ស​រងគ្រោះស្លាប់ដោយសារទឹកជំនន់នេះទេ។ បណ្តាញទូរទស្សន៍ CCTV បានផ្សាយ​ថា យ៉ាងហោចមនុស្ស​ប្រមាណ​៦០០០នាក់ ត្រូវបានអាជ្ញាធររំដោះដឹកជញ្ជូនចេញពីតំបន់រងគ្រោះ ខណៈទឹក​បានជន់ជោរលិចដីស្រែចំការ និងភូមិស្ថាន និង​ទីក្រុងមួយចំនួន​។

 

Comments