ជំទាវទី១កូរ៉េខាងត្បូងពាក់ព័ន្ធ​រឿង​ពុករលួយ កំពុងទាញទម្លាក់ប្តីដែល​អប្រជាប្រិយភាព​

ដោយ៖ ហេង ឧត្តម
រឿង​អាស្រូវជាប់ទាក់ទិន​នឹង​ភរិយាប្រធានាធិ​បតីកូរ៉េខាងត្បូង ត្រូវ​សាធារណៈ​មតិ​​យក​ចិត្តទុកដាក់​តាមដាន​ខ្លាំង​នៅ​កូរ៉េ​ខាងត្បូង។ លោក Célio Fioretti អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​​វិទ្យុ​បារាំង​ប្រចាំ​ទីក្រុង​សេអ៊ូល​ បាន​ធ្វើសេចក្តីរាយការណ៍​ថា ជំទាវទី១ លោកស្រី គីម គុនហ៊ី វ័យ៥១ឆ្នាំ ភរិយាប្រធានាធិ​បតី​កូរ៉េខាងត្បូង មាន​​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​អាស្រូវ​ជាច្រើន តួយ៉ាង​ការលូកដៃ​ជ្រៀតជ្រែក​ក្នុង​ទីផ្សា​រភាគហ៊ុន ហើយ​និងការ​​ទទួល​អំណោយ​កាបូប​យួរ​ដៃ ម៉ាក Dior ដ៏ល្បី​ថ្លៃ។​

 

Comments