ដោយ៖ ហេង ឧត្តម
ក្រុមប្រឹក្សានយោបាយកំពូលរបស់អូតង់ ត្រូវបើកកិច្ចប្រជុំ នៅថ្ងៃពុធ ឧទ្ទិសដល់សំណុំរឿងអ៊ុយក្រែន ដើម្បីរិះរកមធ្យោបាយយុទ្ធសាស្ត្រជួយអ៊ុយក្រែន ទប់ទល់នឹងសង្គ្រាមវាតទឹកដីរបស់រុស្ស៊ី។ ដ្បិត រុស្ស៊ីពឺតប្រឹងបាញ់មីស៊ីលច្រើនសម្បើម នារយៈពេលចុងក្រោយ។ ប្រការនេះ ជំរុញឲ្យអ៊ុយក្រែន ត្រូវការជាចាំបាច់ខែលការពារផ្លូវអាកាស។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាម្ចាស់ផ្ទះរៀបចំជំនួបអូតង់ បានផ្តើមបំផុសសាមគ្គីភាពសម្រាប់អ៊ុយក្រែន តាំងតែពីល្ងាចថ្ងៃអង្គារ។
Comments
Post a Comment