សាកសពមនុស្សចំនួន​៦០នាក់គេប្រទះឃើញ​នៅក្នុងគំនរបាក់បែកក្រោយកងទ័ពអ៊ីស្រាអែលចាកចេញ

ដោយ៖ ម៉ម ពិសី
លោក Mahmoud Basal អ្នកនាំពាក្យ​ការិយាល័យ​ការពារប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា បានប្រាប់បណ្តាញព័ត៌មាន​បារាំង AFP ថា នៅថ្ងៃសុក្រទី​១២កក្កដា គេបានប្រទះឃើញសាកសពមនុស្ស យ៉ាងហោច៦០នាក់ នៅក្នុងគំនរបាក់បែក ក្នុងសង្កាត់ចំនួន​២ស្ថិតនៅភាគនីរតី​ទីក្រុងហ្កាហ្សាស៊ីធី គឺសង្កាត់ Tal-al-Hawa និងសង្កាត់​ al-Sinaa។ លោក​ម្នាក់នេះអះអាងថា ក្រុមសង្គ្រោះបានប្រទះឃើញសាកសព និងបានកកាយ​ចេញពីគំនរបាក់បែក បន្ទាប់ពីកងទ័ពអ៊ីស្រាអែល​ បានដកថយចាកចេញពីសង្កាត់ទាំង​២នេះ​។

 

Comments