ដោយ៖ អៀង សុខម៉ិញ
ប្រឈមនឹងស្ថានការណ៍ពិភពលោកគួរឱ្យព្រួយបារម្ភ ចិននិងបេឡារុសបានបើកធ្វើសមយុទ្ធទ្វេភាគី ដើម្បីហ្វឹកហាត់ អំពីវិធីសាស្ត្រនិងតាកទិកយោធាថ្មីៗ។ ជាលំហាត់សឹកប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដឹកនាំដោយក្រុមយោធាបេឡារុសនិងចិន ដោយមានបញ្ចូលប្រតិបត្តិការចុះថតនៅពេលយប់ និងចេញធ្វើប្រតិបត្តិការនៅក្នុងតំបន់មានមនុស្សរស់នៅផ្តុំគ្នាច្រើនផង។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបេឡារុស ដែលមានផ្សព្វផ្សាយតាមបណ្តាញតេឡេក្រាម ដោយពុំបញ្ជាក់ទេថាតើមានទាហានប៉ុន្មាននាក់ចូលរួមធ្វើសមយុទ្ធនេះ។
Comments
Post a Comment