ទីភ្នាក់ងារ​AIEAបានរកឃើញគ្រាប់មីនជាច្រើន ត្រូវគេយកទៅបង្កប់នៅបរិវេណមជ្ឈមណ្ឌលនុយក្លេអ៊ែរ​ហ្សាប៉ូរីចា

ដោយ៖ ឈាង បុប្ផា
ធ្លាក់ក្រោមការកាន់កាប់​របស់​កងទ័ពរុស្ស៊ី តាំងសង្រ្គាមឈ្លានពាន​រុស្ស៊ី​នៅអ៊ុយក្រែន នៅ​ឆ្នាំ ២០២២ បញ្ហា​សុវត្ថិភាព​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ហ្សាប៉ូរីចា​បានក្លាយ​ជា​កង្វល់​សាជាថ្មី​របស់​ទីភ្នាក់ងារ​ថាមពលបរិមាណូអន្តរជាតិ AIEA។ នៅក្នុង​សេចក្តីថ្លែងការណ៍ កាលពីថ្ងៃ​សុក្រទី ១៩​មករា ទីភ្នាក់ងារAIEA​បាន​សំដែងក្តីបារម្ភ​ព្រោះថា គ្រាប់មីន​ត្រូវគេកប់ ពង្រាយ​សាជាថ្មី នៅ​ក្នុង​បរិវេណ​រោងចក្រនុយក្លេអ៊ែរ​ហ្សាប៉ូរីចា។


 

Comments