មនុស្សដែលអ៊ីស្រាអែលតាមសម្លាប់បំផុត ត្រូវតែងតាំងជាមេដឹកនាំធំបំផុតរបស់ក្រុមហាម៉ាស

ដោយ៖ ម៉ម ពិសី
យ៉ាហយ៉ា ស៊ីនវ៉ា ត្រូវ​ចលនាហាម៉ាសប៉ាឡេស្ទីន ប្រកាសតែងតាំងនៅថ្ងៃទី​៧សីហា ជា​មេដឹកនាំ​ចលនានយោបាយ​របស់ហាម៉ាស បន្តពីអ៊ីស្មាយ ហានីយ៉េ ដែលត្រូវគេសម្លាប់នៅតេអេរ៉ង់ កាលពី​ថ្ងៃទី៣១កក្កដា​។​ ក្រោយដំណឹងនេះ លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានបង្ហោះសារលើបណ្តាញ​សង្គមX ភ្លាមថា ការ​តែងតាំង យ៉ាហយ៉ា ស៊ីនវ៉ា មកជំនួស ​អ៊ីស្មាយ ហានីយ៉េ គឺជាហេតុផល​មួយ​បន្ថែមទៀត ដែល​បញ្ជាក់ថា​ អ៊ីស្រាអែល​ត្រូវតែតាម​សម្លាប់​ជននេះឲ្យ​ខាងតែ​បាន ដើម្បី​កំទេចក្រុមភេរវកម្ម​ហាម៉ាសដ៏ថោកទាបនេះ ឲ្យ​វិនាស​រលាយ​សូន្យ​បង់​។

 

Comments