ក្នុងបរិបទសង្គ្រាមនិងជម្លោះកំពុងតែតានតឹងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការពារជាតិអាមេរិក បានបញ្ជាឲ្យបន្ថែមចំនួនយន្តហោះចម្បាំង និងនាវាចម្បាំង ដែលបំពាក់ប្រព័ន្ធខែលការពារមីស៊ីលបាលីស្ទីក ឲ្យធ្វើដំណើរទៅកាន់តំបន់ជម្លោះ។ នេះក៏ព្រោះតែលោក ឡយដ៍ អូស្ទីន មានក្តីបារម្ភធំអំពីការផ្ទុះសង្គ្រាមកាន់តែខ្លាំងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ព្រមទាំងដៃជើងរបស់អ៊ីរ៉ង់ មានជាអាទិ៍ ពួកប្រដាប់អាវុធហេសបូឡាលីបង់ និងពួកប្រដាប់អាវុធហាម៉ាស។
Comments
Post a Comment