ពីសមរភូមិមុខ អភិបាលតំបន់ដូណែត លោក Vadym Filachkine បានលើកឡើងថា ជារៀងរាល់ថ្ងៃ បច្ចាមិត្តរុស្ស៊ីវាយសម្រុកឥតដកដៃសោះ ទៅលើទីក្រុងនិងបណ្តាភូមិឋាននៅក្នុងតំបន់ដូណែតនេះ។ អាស្រ័យដូច្នេះហើយ ទើបអភិបាលតំបន់សម្រេចចាត់វិធានការបញ្ជាឲ្យជម្លៀសកូនក្មេងនិងអាណាព្យាបាលរបស់ពួកគេ ទៅកាន់កន្លែងមានសុវត្ថិភាព។ ថ្នាក់ដឹកនាំអ៊ុយក្រែនដែលកាន់ការនៅតំបន់ដូណែត បញ្ជាក់ថា បានប្រើគ្រប់មធ្យោបាយបន្ទាន់ ដើម្បីការពារអាយុជីវិតក្មេងៗ។ គិតត្រឹមរសៀលថ្ងៃអាទិត្យ អ៊ុយក្រែនបានជម្លៀសកុមារ ប្រមាណ ៧៥០នាក់ ចេញពីភូមិ នូវូហ្ក្រាដូវកា ដែលក្នុងពេលដំណាល់គ្នានោះ ភាគីទ័ពរុស្ស៊ីអះអាងថាបានចូលកាន់កាប់ភូមិនេះស្រេចទៅហើយ។
Comments
Post a Comment