អាមេរិកដាក់សម្ពាធឲ្យអ៊ីស្រាអែល ចរចាទទួលយកបទឈប់បាញ់នៅតំបន់​ហ្កាហ្សា

ដោយ៖ ហេង ឧត្តម
ប្រមុខ​ទូត​អាមេរិក អញ្ជើញ​ទៅ​អ៊ីស្រាអែល ជា​​លើកទី ​៩ ហើយ គិតតាំងពី​សង្គ្រាម​ផ្ទុះឡើង​ជាង​១០ខែ នៅ​ហ្កាហ្សា។ ក្នុង​ជំនួបជាមួយ​​ប្រធានាធិបតី​​អ៊ីស្រាអែល Isaac Herzog នៅក្រុង​ Tel-Aviv, រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក អង់តូនី ប្ល៊ីងកិន បាន​ថ្លែង​ជាថ្មីថា គ្រា​នេះ​ជា​ឱកាស​វេលា​ល្អ​បំផុត​ ដើម្បី​ចរចា​ធ្វើបទ​ឈប់​បាញ់​ និង​ដោះលែង​ចំណាប់ខ្មាំង​ឲ្យ​ត្រឡប់​មក​ផ្ទះវិញ។​

 

Comments