ជប៉ុនត្រៀមខ្លួនទប់ទល់ជាមួយព្យុះសង្ឃរាដ៏កំណាច ​Shanshan

ដោយ៖ ម៉ម ពិសី
ព្រឹកថ្ងៃពុធទី​២៨សីហា ព្យុះទីហ្វុងShanshan ស្ថិតនៅចម្ងាយ​ប្រមាណ​១២០គីឡូម៉ែត្រ នៃកោះYakushima របស់ជប៉ុន​ ជាមួយ​នឹង​កម្លាំងខ្យល់​បក់​ប្រមាណ ២៥២គីឡូម៉ែត្រក្នុងមួយ​ម៉ោង​។ ព្យុះសង្ឃរាដ៏កំណាចនេះ កំពុង​រំកិលខ្លួន​ទៅកាន់កោះ Kyushu ភាគខាងត្បូងជប៉ុន ដែលមានមនុស្ស​រស់​នៅ​ ចំនួន​ជាង​១២លាននាក់​។ លោក Yoshimasa Hayashi អ្នកនាំពាក្យ​រដ្ឋាភិបាលជប៉ុន បានប្រាប់​អ្នកកាសែតថា ប្រជាជន​ជប៉ុន​ត្រូវត្រៀម​ខ្លួនជាមុន ព្រោះព្យុះនេះ នឹងបង្កជា​រលក​សមុទ្រ​ខ្ពស់ៗ ខ្យល់បក់​កន្ត្រាក់ដ៏សែនខ្លាំងក្លា ដែលមនុស្ស​ទូទៅមិនធ្លាប់ជួបប្រទះពីមុនឡើយ​។

 

Comments