ដោយ៖ ហេង ឧត្តម
អ៊ីស្រាអែលនឹងទទួលបាបកម្ម ឲ្យសក្តិសមនឹងទង្វើដ៏សាហាវរបស់ខ្លួន។ នេះបើតាមការអះអាង ប្រមុខដឹកនាំហេសបូឡាលីបង់ ហាស្សាន ណាស្រាល្លាហ៍ ក្នុងសុន្ទរកថា ចាក់បញ្ចាំងផ្សាយតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃព្រហស្បតិ៍ ទី១៩កញ្ញា។ មេក្រុមហេសបូឡាលីបង់ ចាត់ទុកថា ទង្វើឃោរឃៅរបស់អ៊ីស្រាអែល ដែលបំផ្ទុះប្រព័ន្ធទាក់ទងរបស់ហេសបូឡា ក្នុងសប្តាហ៍នេះ គឺអ៊ីស្រាអែលដើរជ្រុលហួសបន្ទាត់ក្រហម បំពានច្បាប់ គ្មានសីលធម៌អ្វីសោះ។ ការវាយប្រហារដ៏ស្មោគគ្រោករបស់ជាបន្តបន្ទាប់របស់អ៊ីស្រាអែល ត្រូវចាត់ទុកថាជា ឧក្រិដ្ឋកម្មសង្គ្រាម និងជាប្រកាសសង្គ្រាមជាមួយហេសបូឡាលីបង់។ ម្ល៉ោះហើយ លោក ហាស្សាន ណាស្រាល្លាហ៍ បានប្តេជ្ញាសងសឹកអ៊ីស្រាអែល ឲ្យចាស់ដៃ។ ក៏ប៉ុន្តែ លោកមិនបានលម្អិតពីចំណាត់ការសឹងសឹក ដោយរបៀបណានោះឡើយ។

Comments
Post a Comment