ប្រជាជនអ៊ីស្រាអែលបានផ្ទុះកំហឹងយ៉ាងខ្លាំង និងនាំគ្នាធ្វើកូដកម្មបិតខ្ទប់សេដ្ឋកិច្ចជាតិ

ដោយ៖ ម៉ម ពិសី
ចាប់ពីម៉ោង​៦ព្រឹក ថ្ងៃចន្ទ ទី​២កញ្ញា សេដ្ឋកិច្ច​អ៊ីស្រាអែល​នឹង​ត្រូវផ្អាកទាំងស្រុង ហើយធ្វើកូដកម្ម​ទូទាំងប្រទេស​។ នេះគឺជាសារ​ប្រកាស​ កាលពីយប់ថ្ងៃអាទិត្យ របស់​លោក Arnon Bar-David ប្រធានសហជីព​ដ៏ធំបំផុតនៅអ៊ីស្រាអែល។ លោក​បាន​បញ្ជាក់ថា កូដកម្មនេះគឺជាការដាក់សំពាធ ដើម្បី​បិទបញ្ចប់ការបោះបង់ចំណាប់ខ្មាំង ដែលកំពុងស្ថិតក្នុងដៃក្រុមហាម៉ាសនៅហ្កាហ្សា​។

 

Comments