តើអន្តរជាតិមានប្រតិកម្មបែបណា ក្រោយអ៊ីស្រាអែលវាយប្រហារសម្លាប់មេហេសបូឡា?

ដោយ៖ អៀង សុខម៉ិញ
សម្រែក​រន្ធត់​ចិត្ត​ ស្រ្តី​គក់​ទ្រូង​ទ្រហោ​យំ​ ... បរិយាកាស​ក្នុង​សង្កាត់​ខ្លះ​នៃ​ក្រុង​បេរ៉ូត​តាន​តឹង​ និង​អាប់អួរ​ខ្លាំងណាស់ នៅ​ពេលទទួល​ដំណឹង​ថា​ មេហេសបូឡាតាំងពី​ជាង​៣០​ឆ្នាំ​ ដ៏​មាន​ឥទ្ធិពល​ ហាសាន់ ណាស្រាឡា ស្លាប់ ​ក្នុង​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។ ពិភព​អារ៉ាប់​ ផ្តើម​ដោយ​អគ្គមគ្គុទេសក៍​អ៊ីរ៉ង់ អាលី ខាមេណី បាន​ប្រកាស​កាន់​ទុក្ខ​ថា្នក់​ជាតិ​៥​ថ្ងៃ​នៅ​អ៊ីរ៉ង់ ព្រោះ​ហេសបូឡា​ជា​ចលនា​តស៊ូ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ដែល​​បង្កើត​ឡើង​ និង​ចិញ្ចឹម​បី​បាច់​ផ្គត់​ផ្គង់​ជា​​ថវិកា ​អាវុធ​ដោយ​អ៊ីរ៉ង់ ដោយ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់។

 

Comments