លោកនីកូឡា ម៉ាឌុយរ៉ូ បានប្រើហិង្សា​​ដ៏កំណាច បញ្ចេញពីក្រុម​បាតដៃទី​៣ ដើម្បីបង្ក្រាបអ្នកហ៊ានប្រឆាំង

ដោយ៖ ហេង ឧត្តម
អង្គការ​​សិទ្ធិមនុស្ស Human Rights Watch​ ​(HRW) បានបកអាក្រាត​រដ្ឋអំណាច​វ៉េណេស៊ុយអេឡា ថាបាន​ប្រើប្រាស់អំពើហិង្សា​ជាទូទៅ ទៅលើក្រុម​​បាតុករ អ្នក​រិះគន់​​ និងអ្នកនយោបាយ​​ប្រឆាំង​ យ៉ាង​កំណាចឃោរឃៅ។ អំពើហិង្សានេះ កើត​​ចេញពី​ការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​ និង​​នគរបាល​កាន់ជើង​ប្រធានាធិបតី ​នីកូឡា ម៉ាឌុយរ៉ូ ជារឿង១ ក៏ប៉ុន្តែ បញ្ហា​១​ទៀត ​ហិង្សា​​ដ៏កំណាច បញ្ចេញពី«ក្រុម​បាតដៃទី​៣» ប្រសិទ្ធ​នាម​​ថា​ Colectivos ដែល​ជាកងកម្លាំង​ប្រដាប់អាវុធ​គាំទ្រ​រដ្ឋអំណាច​​។
 

Comments