ក្រុមហ៊ុន​​បច្ចេកវិទ្យា​​ Meta បាន​ប្រកាស​បិទខ្ទប់​រាល់​បណ្តាញប្រព័ន្ធ​ឃោសនា​ព័ត៌មាន​របស់​រុស្ស៊ី

ដោយ៖ ហេង ឧត្តម
ដើម្បីជៀសវែង​ការ​ជ្រៀតជ្រែកពីបរទេស ​​ក្រុម​ហ៊ុនបច្ចេកវិទ្យា​អាមេរិក​ មេតា បាន​​សម្រេច​ចិត្តបិទខ្ទប់​បណ្តាញ​​ផ្សព្វផ្សាយ​រុស្ស៊ី និង​ដកចេញពី​ប្រព័ន្ធ​របស់​ខ្លួន​ទាំងអស់។ ការ​បិទខ្ទប់នេះ មា​នវិសាលភាព​​ នៅលើហ្វេសបុក (Facebook) អ៊ីនស្តាក្រាម (Instragram) វ៉ាតស្អាប់ (WhatsApp) ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ ជ្រកក្រោម​ដំបូល​របស់ក្រុម​ហ៊ុន​មេតា។ នេះបើតាម​សេចក្តីប្រកាស​១ ផ្សាយនៅថ្ងៃ​ច័ន្ទ។ អ្នក​តំណាងក្រុមហ៊ុន​មេតា ថ្លែង​ទៅកាន់ទីភ្នាក់ងារបារាំង​អាអែហ្វប៉េ ទៀត​ថា គេ​បាន​ពិចារណា​យ៉ាង​ល្អិតល្អន់ហើយ មុន​នឹង​សម្រេច​ចុង​ក្រោយ​យ៉ាងដូច្នេះ​។

 

Comments