អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលជាង២០០គ្រាប់លើអ៊ីស្រាអែល និងអះអាងថាស្ទើរតែ៩០%បានត្រូវគោលដៅ

ដោយ៖ ហេង ឧត្តម
កងកម្លាំង​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ អះអាងអំពី​ការ​វាយប្រហារ​មីស៊ីល​ជាង ​២០០ គ្រាប់​លើអ៊ីស្រាអែល​ ដោយ​ផ្អែក​លើ​សិទ្ធ​ការពារខ្លួន​ (កិច្ចការពារធម្មានុរូប)។ គួរ​ជ្រាបថា នេះជាលើកទី២ ក្នុងរយៈ​ពេល​៦ខែចុងក្រោយ ដែល​ អ៊ីរ៉ង់ បាញ់​ស្រោច​មីស៊ីល​ដោយ​ផ្ទាល់​ទៅលើ​អ៊ីស្រាអែល។​ នេះក៏ជាការ​បំពេញ​ក្តី​សន្យា​ និងជាការ​សឹងសឹក​​ចំពោះ​ទ័ព​អ៊ីស្រាអែល ដែល​បាន​សម្លាប់លោក​ Ismaïl Haniyeh ​មេក្រុម​ហាម៉ាស​នៅលើទឹកដីរបស់ខ្លួន ហើយនិង​សម្លាប់លោក ​Hassan Nasrallah មេ​ក្រុម​ដឹកនាំ​ហេសបូឡា​នៅលីបង់​។​

 

Comments