អុីរ៉ង់ និងអុីស្រាអែលបន្តគម្រាមដាក់គ្នា ដោយមិនខ្វល់ពី​ការអំពាវនាវឲ្យបញ្ចប់ជម្លោះ

ដោយ៖ ម៉ម ពិសី
ដោយ​មានការ​សំណូមពរពីបារាំង ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ បានកោះប្រជុំបន្ទាន់ កាលពីថ្ងៃពុធទី ​២តុលា ដើម្បីនិយាយ​ពី​ជម្លោះដ៏​ក្តៅ​គគុកនៅដើមបូព៌ា ជាមួយនឹងវត្តមានចូលរួម របស់តំណាងអង្គទូត អ៊ីស្រាអែល អ៊ីរ៉ង់ អ៊ីរ៉ាក់ លីបង់ និង​ស៊ីរី។ ថ្លែងបើកកិច្ចប្រជុំនេះ លោកអង់តូនីញ៉ូ ហ្គូតទែរស៍ បាន​រន្ធាន់ប្រាប់​ឲ្យ​ភាគីជម្លោះ ត្រូវតែ​ឈប់​តបត វាយទៅវាយមក សងសឹងគ្នាទៅវិញទៅមកមិនចេះចប់។ ការគំរាម ការវាយប្រហារសងសឹកគ្នានេះ កំពុងតែរុញ​អាយុជីវិតជនស៊ីវីល​នៅតំបន់ដើមបូព៌ា ឲ្យ​ខិតទៅជិតមាត់ជ្រោះមរណៈ។
 

Comments