ឆ្លើយតបនិងការ​គំរាមរបស់​អាមេរិក កូរ៉េខាងជើងបាញ់​សាក​មីស៊ីល​អន្តរទ្វីប​ជាថ្មី

ដោយ៖ ហេង ឧត្តម
តែប៉ុន្មា​នម៉ោង​ប៉ុណ្ណោះ​​ ក្រោយពី​ក្រុង​វ៉ាស៊ីនតោន​និងក្រុង​សេអ៊ូលថ្លែង​ប្រាប់ឲ្យ​កូរ៉េ​ខាងជើង​ដក​ទ័ព​ពី​រុស្ស៊ី​ទៅវិញ, ទីក្រុង​ព្យុងយ៉ាង​កាន់តែ​បំប៉ោង​ខ្លួន ​ដំឡើង​សាច់​ដុំ ដោយបាញ់​មីស៊ីល​ដ៏ធំសម្បើម​​។ ក្រសួង​ការពារ​ជាតិជប៉ុន និង​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង សុទ្ធសឹងតែបញ្ជាក់​​អះអាង​ព្រមៗគ្នា​ ថា កាំជ្រួច​មីស៊ីល​បាលីស្ទីករបស់​កូរ៉េ​ខាងជើង​ ​ជាប្រភេទ​មីស៊ីល​​អន្តរទ្វីប ដែល​អាច​បាញ់​បង្ហោះ​រយៈ​ចម្ងាយ​ឆ្ងាយខ្លាំង​ ឆ្ងាយ​យ៉ាង​​ហោច​ ៥ ៥០០ គីឡូម៉ែត្រ​ ហើយ​ជាទូទៅ​ វា​អាច​មាន​សមត្ថភាព​បំពាក់គ្រាប់​ក្បាល​បរមាណូ។

 

Comments