ដើម្បីជួយវិស័យអចលនទ្រព្យ​ដែលជាប់គាំង ចិននឹងផ្តល់ប្រាក់កម្ចីជិត៦០០ពាន់លានដុល្លា

ដោយ៖ ម៉ម ពិសី
អាជ្ញាធរចិននឹង​បង្កើនការផ្តល់កម្ចី ពីនេះដល់ដាច់ឆ្នាំ​២០២៤ ទៅឲ្យ​គម្រោង​អចលនទ្រព្យ​មួយចំនួន ដែល​នៅជាប់គាំងសង់មិនទាន់រួច​។ ទំហំកម្ចី​​ថ្មីនេះ​ មានទឹកប្រាក់ចំនួន​៤០០០ពាន់លានយ៉ន់ ដែលស្មើនឹងប្រមាណ​៥៦០ពាន់​លានដុល្លារ​។​ នេះបើផ្អែកតាម​ប្រកាស របស់​លោក Ni Hong រដ្ឋមន្ត្រីក្រសួងលំនៅដ្ឋាន​ចិន​ នៅក្នុងសន្និសីទកាសែត​ នៅទីក្រុងប៉េកាំង ថ្ងៃទី​១៧តុលា​។​ លោករដ្ឋមន្ត្រីអះអាងថា នេះគឺជាវិធានការថ្មីមួយ​ថែមទៀត ដើម្បីជួយជំរុញផ្តល់សន្ទុះដល់វិស័យសំណង់ អចលនទ្រព្យ​ និង​ជួយ​ដល់សេដ្ឋកិច្ចចិនជាទូទៅ​។

 

Comments