ហេតុអ្វីចិនត្រូវខូចមុខមាត់ខ្លាំង ដោយសារករណីរថយន្តបើក​បំបុកសម្លាប់ហ្វូងមនុស្សនៅក្រុងជូហៃ?

ដោយ៖ ម៉ម ពិសី
កាលពី​​ល្ងាចថ្ងៃចន្ទ ទី​១១វិច្ឆិកា នៅទីក្រុងជូហៃ ក្បែរ​ហុងកុង​និង​ម៉ាកាវ បុរសអាយុ​៦២ឆ្នាំម្នាក់ បានបើករថយន្ត​បំបុក​មនុស្ស​ដែល​កំពុង​រាំហាត់ប្រាណ​ នៅក្នុងបរិវេណក្បែរ​កីឡដ្ឋាន បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​៣៥​នាក់ និងរបួស​ធ្ងន់ស្រាលជាង​៤០នាក់។ នៅថ្ងៃអង្គារ មុននឹងប្រកាសអំពីចំនួន​មនុស្សស្លាប់នេះ​ កាលពីយប់ថ្ងៃចន្ទ នគរបាលចិន​បាន​ផ្សាយ​ត្រឹមថា​មានមនុស្សរបួសតែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ សមត្ថកិច្ចចិនបាន​ចេញបញ្ជាតាមលុប​វីដេអូ ដែល​បង្ហោះតៗគ្នាតាមបណ្តាញសង្គមថែមទៀត ហាក់ដូចជាចង់​បំបិទព័ត៌មាននេះ​។ ។

 

Comments