ដោយ៖ ហេង ឧត្តម
ឆ្មាំសមុទ្រស៊ុយអែត បានប្រកាសបញ្ជាក់នៅថ្ងៃសៅរ៍ ថាបានចូលរួមជាមួយដាណឺម៉ាក់ ដើម្បីតាមដាននាវាចិន១គ្រឿង ដែលបោះយុថ្កានៅសមុទ្របាល់ទិក ហើយនៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលជួបគ្រោះថ្នាក់ដាច់ប្រព័ន្ធខ្សែកាបបង្កប់ក្រោមសមុទ្រ។ ការពួតដៃឃ្លាំមើលនាវាចិន ពេលនេះ ធ្វើឡើង បន្ទាប់ពីតម្រួតនគរបាលហ្វាំងឡង់ បានដាក់ក្តីសង្ស័យកាលពីថ្ងៃសុក្រ ទៅលើនាវាចិន១គ្រឿងឈ្មោះ Yi Peng 3 របស់ក្រុមហ៊ុនចិន Ningbo Yipeng Shipping Co. ដែលបោះយុថ្កានៅត្រង់ច្រកសមុទ្រ Kattegat ចន្លោះដាណឺម៉ាក និងស៊ុយអែត។

Comments
Post a Comment