បេក្ខជនទាំង២ខំវាយប្រហារគ្នាដោយសង្គ្រាមពាក្យ​សំដីធ្ងន់ៗ ក្នុងការឃោសនានៅនាទីចុងក្រោយ

ដោយ៖ ម៉ម ពិសី
នៅថ្ងៃអាទិត្យទី​៣វិច្ឆិកា​​នេះ លោកដូណាល់ នឹងទៅឃោសនា​សាជាថ្មី នៅរដ្ឋសំខាន់ៗមួយចំនួន ដូចជារដ្ឋភែនស៊ីលវ៉ានី រដ្ឋការ៉ូលីនខាងជើង និងរដ្ឋ​ហ្សកហ្ស៊ី។ លោកដូណាល់ ត្រាំ ដែលគេស្គាល់ច្បាស់ ថាជាមនុស្ស​មាត់ឆៅ បាន​ឃោសនាដោយប្រើ​​ភាសា​គ្រោធគ្រាត និងមានន័យ​បំបែកបំបាក់សង្គមអាមេរិកឲ្យស្អប់ខ្ពើមគ្នា​។ បន្ទាប់ពីបានប្រើពាក្យរិះគន់ ទៅលើរូបរាងកាយ​របស់​លោកស្រីកាម៉ាឡា ហារីស លោកដូណាល់ ត្រាំ បាន​ថែមទាំងតិះដៀលថា​លោកស្រី គឺជាមនុស្ស​ ល្ងីល្ងើ​ ខ្សោយ​បញ្ញា។

 

Comments