លោក ត្រាំ ជប់លាងតែងតាំង​ក្រុមមហាសេដ្ឋី និង​មនុស្ស​ជំនិតឲ្យ​កាន់តំណែង​ធំៗ​របស់​ប្រទេស​

ដោយ៖ ឈាង បុប្ផា
ជាង​១សប្តាហ៍ក្រោយ ឈ្នះឆ្នោត​ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ​រៀបចំ​រាត្រី​សមោលសរ​យ៉ាងអធិកអធមកាលពី​ថ្ងៃព្រហស្បតិ៍ទី ១៤​វិច្ឆិកា ​នៅ​Palm Beach ក្នុង​រដ្ឋFlorida ដែលនៅក្នុងនោះ លោកដូណាល់ ត្រាំនិយាយ​អួតសរសើរ​មិនដាច់ពីមាត់ បុគ្គល​ដែលលោក​ទើប​តែងតាំង​នៅ​សប្តាហ៍នេះ សម្រាប់​ដឹកនាំ​ក្រសួង​សំខាន់ៗ​ដូចជា​ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស ក្រសួង​សុខាភិបាល ហើយចុងក្រោយគឺ​ក្រសួងថ្មីស្រឡាង គឺ​ក្រសួង​ប្រសិទ្ធិភាព​រដ្ឋាភិបាល​ដែល​លោក​ដូណាល់ ត្រាំ បាន​ប្រគល់​ទៅ​ឲ្យ​លោក​អេឡុន ម៉ាសក៍​មហាសេដ្ឋីម្ចាស់ក្រុមហ៊ុន​SpaceX និង​ក្រុមហ៊ុន​Tesla។ ។

 

Comments