មេ Hezbollah មិនអាចទទួលយកលក្ខខណ្ឌឈប់បាញ់របស់អ៊ីស្រាអែល និងប្តេជ្ញាប្រយុទ្ធដោយមិនខ្លាចញញើត

ដោយ៖ ម៉ម ពិសី
ហេសបូឡា​មិនអាចទទួលយកបទឈប់បាញ់ណាទាំងអស់ជាមួយអ៊ីស្រាងែល ប្រសិនបើបទឈប់បាញ់នោះ បើកផ្លូវ​ឲ្យ​អ៊ីស្រាអែល​រំលោភបំពាន​មកលើអធិបតេយ្យភាពរបស់លីបង់​។ នេះគឺសំដី​ប្រកាស របស់​ លោក​ណាអ៊ីម កាសេម មេដឹកនាំក្រុមហេសបូឡាលីបង់ ដែលបានថ្លែងតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃទី​២០វិច្ឆិកា។ មេថ្មីរបស់​ក្រុមហេសបូឡារូបនេះ បានបន្ថែមទៀតថា អ៊ីស្រាអែលមិនអាច​ដាក់លក្ខខណ្ឌ​តាមតែចិត្តខ្លួន ឲ្យ​ហេសបូឡា​គោរព ហើយ​បើកផ្លូវ​ឲ្យខ្លួន អាចធ្វើសកម្មភាពតាមចិត្ត​ក្នុងទឹកដីលីបង់បានឡើយ​។

 

Comments