រុស្ស៊ីកំពុងសម្រុកវាយរំដោះតំបន់ Kursk ដែលអ៊ុយក្រែនបានចូលកាន់កាប់ ទាំងមិនទាន់ប្រើទ័ពកូរ៉េខាងជើង

ដោយ៖ ម៉ម ពិសី
ផ្អែកតាមប្រភពពីមន្ត្រីជាន់ខ្ពស់ នៃកងទ័ពអ៊ុយក្រែន ដែលបានប្រាប់ទីភ្នាក់ងារ​ព័ត៌មាន Reuters​ប្រតិបត្តិការវាយ​សំរុក​ចូល​ក្នុងទឹកដី​រុស្ស៊ី ​នៅតំបន់ Koursk កាលពីសីហា គឺបានអនុញ្ញាត​ឲ្យ​កងទ័ពអ៊ុយក្រែន ​ចូលទៅ​គ្រប់គ្រងដែនដីរបស់​​រុស្ស៊ី ប្រមាណ១៣៧៦ គីឡូម៉ែត្រក្រឡា។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទឹកដីរុស្ស៊ី ដែលកងទ័ព​អ៊ុយក្រែន​បន្តគ្រប់គ្រង​កាន់កាប់ គឺបាន​ចុះថយ​បន្តិចហើយ នៅសល់ត្រឹម​៨០០គីឡូម៉ែត្រក្រឡា ពោលគឺបានរបូតទៅវិញអស់​ប្រមាណ​៤០%។​


 



Comments