រុស្ស៊ីបានច្រានចោលភ្លាមៗលើព័ត៌មាន Washinton Post ពីការសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំ និងពូទីន

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺផ្តោតសំខាន់លើសន្តិភាពនៅទ្វីបអឺរ៉ុប។ ក្នុងន័យនេះ លោក ដូណាល់ ត្រាំ បានលើកឡើងពីកិច្ចពិភាក្សាស្វែងរកដំណោះស្រាយដើម្បីឈានទៅបិទបញ្ចប់សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមកាសែតអាមរិក Washinton Post ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១០ វិច្ឆិកា។ តាមកាសែតអាមេរិកដដែលមួយនេះ លោក ដូណាល់ ត្រាំ បានអំពាវនាវឲ្យរុស្ស៊ី កុំឲ្យធ្វើសង្រ្គាមកាន់តែខ្លាំងនៅអ៊ុយក្រែន និងបានរំលឹកពីវត្តមានយោធាអាមេរិកនៅទ្វីបអឺរ៉ុប។ តែមនុស្សជំនិតរបស់លោកត្រាំ ដែល APF បានចោទសួរមិនបានបញ្ជាក់លើព័ត៌មានដែលចុះផ្សាយដោយកាសែត Washinton Post។
1

 

Comments