សភាកូរ៉េខាងត្បូងបោះឆ្នោតទម្លាក់ប្រធានាធិបតី លោកយុន សុកយោល ​ដោយជោគជ័យ

ដោយ៖ អៀង សុខម៉ិញ
១១​ថ្ងៃ​ក្រោយ​ពី​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​មិន​សម្រេច លោកប្រធានាធិបតី​យូនសុកយោល ត្រូវ​សភា​កូរ៉េខាង​ត្បូង​បោះឆ្នោត​ដក​សេចក្តី​ទុក​ចិត្ត​នៅ​ថ្ងៃសៅរ៍​ទី ១៤​ធ្នូ​២០២៤នេះ។ ជាលទ្ធផល ​២០៤​រូប​បាន​បោះឆ្នោត​ទម្លាក់​លោកប្រធានាធិបតី​ទល់​នឹង​ការ​គាំទ្រ​៨០​សំឡេង​និង​អនុប្បវាទ​បី​សំឡេង ព្រមទាំង​៨​សំឡេង​មិន​បានការ។


 

Comments