ផ្ទុះចលាចលមួយភ្លែតនៅកូរ៉េខាងត្បូង ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសប្រើច្បាប់អា


ដោយ៖ ឈាង បុប្ផា
នៅកូរ៉េខាងត្បូង ភាពជ្រួលច្របល់​នយោបាយ​បានកើតឡើង​ពេញមួយយប់​ថ្ងៃ​អង្គារ​ឈាន​ចូល​ដល់​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រធានាធិបតី​ លោក​យូន សុកយោល​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​​នៅទូទាំងប្រទេស។ នៅទីក្រុងសេអ៊ូល ប៉ូលិស​ព្យាយាម​រារាំង​មិន​ឲ្យ​គេ​ចូលក្នុង​បរិវេណ​រដ្ឋសភា ចំណែក​ទាហាន​ឡោមព័ទ្ធ និង​​សម្រុក​ចូលក្នុង​អគារ​រដ្ឋសភា ជាទី​ដែលអ្នកតំណាងរាស្រ្ត​មួយចំនួន​កំពុង​ជាប់គាំងខាងក្នុង។

 

Comments