គេកំពុងបារម្ភខ្លាំងពីការរីករាលដាលចលនាអ៊ីស្លាមជីហាត ក្រោយពីរដ្ឋាភិបាលស៊ីរីដួលរលំ

ដោយ៖ ម៉ម ពិសី
​រដ្ឋាភិបាល​ស៊ីរី​​ដួល​រលំបង្កក្តីព្រួយបារម្ភ​​ចំពោះ​ការរីករាលដាល​​ចលនា​អ៊ីស្លាម​ជីហាត ក៏ព្រោះតែ​ការ​រំដោះ​ព្រលែង​អ្នក​ទោស​មន្ទីរឃុំឃាំង​ជាច្រើននៅស៊ីរី គឺអាច​​មាន​ចេញ​ដោយ​ទាំង​ពួក​​ភេរវជនអ៊ីស្លាម​ជីហាត​។ ក្តីព្រួយ​បារម្ភពីពួក​ជីហាតងើប​កម្រើក​ឡើងវិញ មាន​ច្រើន​ពី​គ្រប់​មជ្ឈដ្ឋាន រាប់​ទាំង​ ​អ៊ីស្រាអែលដែលជាប់របងស៊ីរី សហរដ្ឋ​អាមេរិក​​ដែល​នៅសែនឆ្ងាយ ហើយសូម្បី​​ បណ្តាញប្រទេស​អឺរ៉ុប​និង​អាហ្វ្រិក ក៏ព្រួយ​ដែរ។

 

Comments