អាមេរិកច្រឡំបាញ់ចំយន្តហោះចម្បាំងខ្លួនឯង ពេលវាយប្រហារកម្ទេចទីតាំងយោធាក្រុមឧទ្ទាមហ៊ូទី

ដោយ៖ ទន់ ពុទ្ធពិសិដ្ឋ
នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរិ៍ ទី២១ធ្នូ ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែនបានបាញ់ផ្លោងមីស៊ីលបាលីស្ទីកអ៊ីពែរសូនិក លើទីតាំងយោធាមួយរបស់អ៊ីស្រាអែលនៅតំបន់ចាហ្វា ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុង Tel-Aviv របស់អ៊ីស្រាអែល។ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនេះ បានបង្កឲ្យមានអ្នករបួសស្រាលចំនួន ១៦នាក់។ ភ្លាមៗនោះ អាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់អ៊ីស្រាអែល បានបញ្ជាឲ្យកងទ័ពរបស់ខ្លួនដែលប្រចាំការនៅសមុទ្រក្រហមបើកការវាយប្រហារ និងបានកម្ទេចឃ្លាំងស្តុកគ្រាប់និងទីតាំងប្រតិបត្តិការមួយកន្លែងរបស់ក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន។

 

Comments